Login for faster access to the best deals. Click here if you don't have an account.

មន្រ្តីអភិវឌ្ឈន៍ធានារ៉ាប់រង Full-time Job

4 years ago Financial Services ភ្នំពេញ   4.1K views
Job Details

មាតារ៉ាប់រង ភីអិលស៊ីជាក្រុមហ៊ុនផ្តល់សេវាកម្មធានារ៉ាប់រងខ្នាតតូចជូនអតិថិជនក្នុងអត្រាបង់បុព្វលាភតម្លៃសមរម្យនិងអាចលៃលកបាន ហើយមានការទទួលស្គាល់ស្របច្បាប់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ បច្ចុប្បន្ន មាតារ៉ាប់រងបានសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ភីអិលស៊ីក្នុងផ្តល់សេវាធានារ៉ាប់រងខ្នាតតូចជូនអតិថិជនដែលគ្របដណ្តប់តំបន់ប្រតិបត្តិការចំនួន១៩សាខា ក្នុងខេត្តកំពត កែបកំពង់ស្ពឺ កណ្តាលតាកែវ សៀមរាប ព្រះសីហនុ និងខេត្តកំពង់ធំ។ជាមួយនឹងការបំពេញតម្រូវការសេវាធានារ៉ាប់រងបន្ថែម មាតារ៉ាប់រងសូមប្រកាសជ្រើសរើសមន្រ្តីអភិវឌ្ឍធានារ៉ាប់រងប្រចាំតំបន់ប្រតិបត្តិការ ចំនួន ២នាក់ ដូចខាងក្រោមៈ

តំណែង៖

មន្រ្តីអភិវឌ្ឈន៍ធានារ៉ាប់រង 

  1. ចំនួន ១នាក់  ទីតាំងបំពេញការងារ នៅ ខេត្តកំពត
  2. ចំនូន ១​នាក់ ទីតាំងបំពេញការងារ នៅ ខេត្តព្រះសំហនុ
  3. ចំនូន ១​នាក់  ទីតាំងបំពេញការងារ នៅ ខេត្តសៀមរាប
  4. ចំនូន ១​នាក់  ទីតាំងបំពេញការងារ នៅ ខេត្តកណ្តាល

លក្ខខណ្ឌនៃការេជ្រើសរើស

·        មានសញ្ញាប័ត្របរិញ្ញាបត្រផ្នែកគ្រប់គ្រង ទីផ្សារ ធនាគារ ឬ សញ្ញាប័ត្រដែលមានតម្លៃស្មើ

·        មានបទពិសោធជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬ ធនាគារ ឬឥណទានជនបទ យ៉ាងតិច១ឆ្នាំ

·        មិនមានសញ្ញាបត្របរិញ្ញាប័ត្រ ប៉ុន្តែត្រូវមានបទពិសោធបម្រើការងារជាមួយសមាគមសហគម ឬ អង្គការយ៉ាងតិច៣ឆ្នាំ

·        មានចំណេះដឹងComputer ផ្នែក MS. Office (កាន់តែប្រសើរ)                                                         

·        មានចំណេះដឹង និងអាចប្រាស្រ័យទាក់ទងផ្នែកភាសាអង់គ្លេស(កាន់តែប្រសើរ)

·        មានភាពតស៊ូអំណត់ ស្មោះត្រង់ រួសរាយរាក់ទាក់ អាកប្បកិរិយាល្អទំនួលខុសត្រូវ និងមានរូបសម្បតិ្តសមរម្យ។

តួនាទី និងការទទួលខុសត្រូវ

·        ធ្វើការជ្រើសរើស និងគ្រប់គ្រងភ្នាក់ងារធានារ៉ាប់រង

·        ផ្តល់ការបណ្តុះបណ្តាលដល់ភ្នាក់ងារធានារ៉ាប់រង

·        អភិវឌ្ឍយុទ្ធសា្រស្តថ្មីក្នុងការជម្រុញផ្សព្វផ្សាយផលិតផលធានារ៉ាប់រងតាមតំបន់ប្រតិបត្តិការ

·        ផ្តល់ការទំនាក់ទំនងល្អរវាងក្រុមហ៊ុន ភ្នាក់ងារធានារ៉ាប់រងនិងដៃគូសហការតាមតំបន់

·        ធ្វើការវិភាគ និងផ្តល់ដំណោះស្រាយជូនអតិថិជន

·        រាយការណ៍ទាក់ទងនឹងបញ្ហាប្រឈម និងលទ្ធផលការងារជូនទៅប្រធានតំបន់

អត្តប្រយោជន៏ៈ

·        ប្រាក់បៀរត្សប្រចាំខែ          

·        ធានារ៉ាប់រងគ្រោះថ្នាក់២៤ម៉ោង

·        ប្រាក់ឧបត្ថម្ភថ្លៃឯកសណ្ឋាន ថ្លៃសុខភាព ថ្លៃទំនាក់ទំនងនិងថ្ងៃឧបត្ថម្ភអាហារ

·        ប្រាក់បំណាច់កិច្ចសន្យា ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ

·        ការបណ្តុះបណ្តាលការអភិវឌ្ឍន៍អាជីពថ្ងៃអនាគត

·        លក្ខខណ្ឌការងារអនុវត្តស្របតាមច្បាប់ការងារ

 

បេក្ខជនមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេបភ្ជាប់ជាមួយរូបថត4x6មកកាន់អ៊ីម៉ែល [email protected]

ទំព័រហេ្វសប៊ុកមាតារ៉ាប់រងភីអិលស៊ី

ព័ត៌មានលម្អិតៈ 0713333 625កាលបរិច្ឆេទផុតកំណត់ៈ ៣០ មេសា ២០១៩

Company Description
មាតារ៉ាប់រង ភីអិលស៊ីជាក្រុមហ៊ុនផ្តល់សេវាកម្មធានារ៉ាប់រងខ្នាតតូចជូនអតិថិជនក្នុងអត្រាបង់បុព្វលាភតម្លៃសមរម្យនិងអាចលៃលកបាន ហើយមានការទទួលស្គាល់ស្របច្បាប់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ បច្ចុប្បន្ន មាតារ៉ាប់រងបានសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ភីអិលស៊ីក្នុងផ្តល់សេវាធានារ៉ាប់រងខ្នាតតូចជូនអតិថិជនដែលគ្របដណ្តប់តំបន់ប្រតិបត្តិការចំនួន១៩សាខា ក្នុងខេត្តកំពត កែបកំពង់ស្ពឺ កណ្តាលតាកែវ សៀមរាប ព្រះសីហនុ និងខេត្តកំពង់ធំ។