Login for faster access to the best deals. Click here if you don't have an account.

ជំនួយការរដ្ឋបាល និងហិរញ្ញវត្ថុ Full-time Job

4 years ago Financial Services ភ្នំពេញ   4.1K views
Job Details

មាតារ៉ាប់រង ភីអិលស៊ីជាក្រុមហ៊ុនផ្តល់សេវាកម្មធានារ៉ាប់រងខ្នាតតូចជូនអតិថិជនក្នុងអត្រាបង់បុព្វលាភតម្លៃសមរម្យនិងអាចលៃលកបាន ហើយមានការទទួលស្គាល់ស្របច្បាប់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ បច្ចុប្បន្ន មាតារ៉ាប់រងបានសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ភីអិលស៊ីក្នុងផ្តល់សេវាធានារ៉ាប់រងខ្នាតតូចជូនអតិថិជនដែលគ្របដណ្តប់តំបន់ប្រតិបត្តិការចំនួន១៩សាខា ក្នុងខេត្តកំពត កែបកំពង់ស្ពឺ កណ្តាលតាកែវ សៀមរាប ព្រះសីហនុ និងខេត្តកំពង់ធំ។ ជាមួយនឹងការបំពេញតម្រូវការសេវាធានារ៉ាប់រងបន្ថែមមាតារ៉ាប់រង សូមប្រកាសជ្រើសរើស ជំនួយការរដ្ឋបាល និងហិរញ្ញវត្ថុ ប្រចាំការិយាល័យកណ្តាល ចំនួន ១នាក់ ដូចខាងក្រោមៈ

តំណែង៖

ជំនួយការរដ្ឋបាលនិងហិរញ្ញវត្ថុ ចំនួន១នាក់  ទីតាំងបំពេញការងារ ការិយាល័យកណ្តាល 

លក្ខខណ្ឌនៃការេជ្រើសរើស

·        សញ្ញាប័ត្របរិញ្ញាបត្រគណនេយ្យ ធនាគារ ហិរញ្ញវត្ថុ ឬ សញ្ញាប័ត្រដែលមានតម្លៃស្មើ

·        ជានិស្សិតសិក្សាឆ្នាំទី៤ ឬទើបបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ

·        ចំណេះដឹងផ្នែក MS. Office និង Peachtree

·        ចំណេះដឹង និងប្រាស្រ័យទាក់ទងផ្នែកភាសាអង់គ្លេស

·        មានភាពតស៊ូអំណត់ ស្មោះត្រង់ រួសរាយរាក់ទាក់ អាកប្បកិរិយាល្អទំនួលខុសត្រូវ និងមានរូបសម្បតិ្តសមរម្យ

តួនាទី និងការទទួលខុសត្រូវ

·        រៀបចំឯកសារពាក់ព័ន្ធ និងធ្វើកំណត់ហេតុកិច្ចប្រជុំ

·        ទទួលខុសត្រូវក្នុងការរៀបចំកិច្ចប្រជុំរបស់ថ្នាក់គ្រប់គ្រងក្រុមហ៊ុននិងកិច្ចប្រជុំផ្សេងៗទៀត

·        ជួយសម្របសម្រួលការងារគ្រប់គ្រងបង់ពន្ធរបស់ក្រុមហ៊ុន

·        ជួយផ្នែកហិរញ្ញវត្ថុក្នុងការផ្ទៀងផ្ទាត់របាយការណ៍ពីសាខាជាដៃគូ

·        ជួយរៀបចំរបាយការណ៍ប្រចាំខែ ដូចជា របាយការណ៍លំហូរសាច់ប្រាក់របាយការណ៍ហិរញ្ញវត្ថុ

·        ជួយរៀបចំចាត់ចែងប្រតិបត្តិការចំណាយប្រចាំថ្ងៃក្រុមហ៊ុន

·        ធ្វើការទំនាក់ទំនងការងារទាំងខាងក្នុង និងខាងក្រៅ

·        បកប្រែឯកសារផ្សេងៗ ករណីចាំបាច់​

អត្តប្រយោជន៏ៈ

·        ប្រាក់បៀរត្សប្រចាំខែ          

·        ប្រាក់ឧបត្ថម្ភថ្លៃឯកសណ្ឋាន ថ្លៃសុខភាព ថ្លៃទំនាក់ទំនង ប្រាក់ឧបត្ថម្ភមាតុភាព

·        ប្រាក់បំណាច់កិច្ចសន្យា ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ

·        ធានារ៉ាប់រងគ្រោះថ្នាក់២៤ម៉ោង

·        ការបណ្តុះបណ្តាលការអភិវឌ្ឍន៍អាជីពថ្ងៃអនាគត

·        លក្ខខណ្ឌការងារអនុវត្តស្របតាមច្បាប់ការងារ

 

បេក្ខជនមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេបភ្ជាប់ជាមួយរូបថត4x6មកកាន់អ៊ីម៉ែល [email protected]

ព័ត៌មានលម្អិតៈ 071 3333 625

កាលបរិច្ឆេទផុតកំណត់ៈ ៣០ មេសា ២០១៩

Company Description
មាតារ៉ាប់រង ភីអិលស៊ី ជាក្រុមហ៊ុនផ្តល់សេវាកម្មធានារ៉ាប់រងខ្នាតតូចជូនអតិថិជនក្នុងអត្រាបង់បុព្វលាភតម្លៃសមរម្យ និងអាចលៃលកបាន ហើយមានការទទួលស្គាល់ស្របច្បាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បច្ចុប្បន្ន មាតារ៉ាប់រង បានសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ភីអិលស៊ី ក្នុងផ្តល់សេវាធានារ៉ាប់រងខ្នាតតូចជូនអតិថិជន ដែលគ្របដណ្តប់តំបន់ប្រតិបត្តិការចំនួន១៩សាខា ក្នុងខេត្តកំពត កែបកំពង់ស្ពឺ កណ្តាល តាកែវ សៀមរាប ព្រះសីហនុ និងខេត្តកំពង់ធំ។