Login for faster access to the best deals. Click here if you don't have an account.

អ្នកអានព័ត៌មាន / ផ្នែកទីផ្សារ Full-time Job

6 months ago Marketing & Communication ភ្នំពេញ   601 views
Job Details

បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋខ្មែរ លើការផ្តល់ព័ត៌មានទាន់ហេតុការណ៍ទៅ កាន់ទូរស័ព្ទដៃទំនើប (Smart Phone), iPad, Tablet និង កុំព្យូទ័រ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ អង្គភាពព័ត៌មាន PN ASIA បានបន្តបោះជំហានលើវិថីព័ត៌មាន ក្នុងយុគសម័យបច្ចេកវិទ្យាទំនើបឲ្យ កាន់តែសម្បូរបែបបន្ថែមទៀត ដោយបង្កើតទូរទស្សន៍ តាមប្រព័ន្ធអ៉ីនធើណេត (TV Online) ដែលប្រជាពលរដ្ឋខ្មែរទាំងអស់ អាចទទួលបានព័ត៌មានជាវីដេអូ មានរូបភាពរស់រវើក នៅលើទូរស័ព្ទដៃទំនើប និង តាមកុំព្យូទ័រផងដែរ។

ដើម្បីដំណើរការ TV Online ឲ្យបានប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការណ៍ផ្តល់ព័ត៌មានជូនមិត្តអ្នកអាន អង្គភាពព័ត៌មាន PN ASIA ត្រូវការជ្រើសបុគ្គលិកបន្ថែមចំនួន ២រូប រួមមាន អ្នកអាន ព័ត៌មានភេទស្រីមួយរូប និង ផ្នែកទីផ្សារ មួយរូប។

អ្នកអានព័ត៌មាន (ស្រ្តី)

+ លក្ខខណ្ឌជ្រើសរើស៖

-មានចំនេះដឹងចាប់ពីថ្នាក់ទី 12 ឡើង

-ចេះអានអក្សខ្មែរ បានច្បាស់ល្អ

-មិនមានបទពិសោធន៏ ក៏អាច ដាក់ពាក្យបាន

- មិនគិតពី រូបសម្បត្តិ

- មានចំណេះដឹងផ្នែកព័ត៌មាន ខ្លះៗ

- រួសរាយរាក់ទាក់ និង មានភាពអត់ធ្មត់ជាមួយការងារ

- មានអាទិភាពសម្រាប់អ្នកមានបទពិសោធន៏

-ប្រាក់ខែ អាចចរចារបាន (អាស្រ័យលើបទពិសោធន៍ការងារ)

+ផ្នែកទីផ្សារ

+ លក្ខខណ្ឌជ្រើសរើស

-មិនមានបទពិសោធន៏ ក៏អាច ដាក់ពាក្យបាន

-មានចំនេះដឹងចាប់ពីថ្នាក់ទី 12 ឡើង

- មានរូបសម្បតិ្ត ស្អាត សមរម្យ

-មានជំនាញដោះស្រាយបញ្ហា

-ឧស្សាហ៍ព្យាយាម និង ស្មោះត្រង់

-ប្រាក់ខែ អាចចរចារបាន (អាស្រ័យលើបទពិសោធន៍ការងារ)

បេក្ខជន បេក្ខនារី ដែលចាប់អារម្មណ៍សូមដាក់ពាក្យ (CV and Cover Letter) នៅទីស្នាក់ការអង្គភាពព័ត៌មាន PN ASIA ស្ថិតនៅ អាគារ វីត្រាស់ លេខ១០ ផ្លូវ១០៩ សង្កាត់មិត្តភាព ខណ្ឌ ៧មករា រាជធានី ភ្នំពេញ។

ព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទលេខ៖ 010 481 481 / 012 816 262 ៕

Company Description
PeopleNews.asia