Login for faster access to the best deals. Click here if you don't have an account.

BDLINK ត្រូវការជ្រើសរើសបុគ្គលិកជាច្រើនអ្នក Full-time Job

4 years ago Marketing & Communication ភ្នំពេញ   3.1K views
Job Details

មុខតំណែងជ្រើសរើស

      ផ្នែកលក់ទូរស័ព្ទដៃចំនួន ៥ នាក់

o    ទីតាំងការងារៈភ្នំពេញ ព្រែកអញ្ចាញ និងក្រុងតាមខ្មៅ

o    ប្រាក់ខែគោលៈ២០០ ដុល្លា ទៅ ២២០ ដុល្លា

o    ម៉ោងការងារៈពេលព្រឹក​ (៨៖៣០ ដល់ ១២៖០០) និង ពេលល្ងាច (១៖០០ ដល់ ៥៖៣០)

o    ថ្ងៃធ្វើការៈរយះពេល ៦ ថ្ងៃក្នុងមួយសប្តាហ៍

o    ថ្ងៃឈប់សម្រាកៈរយះពេល ១ ថ្ងៃក្នុងមួយសប្តាហ៍ (ឈប់សម្រាកថ្ងៃច័ន្ទឬថ្ងៃអង្គារ)

      ផ្នែកផ្សព្វផ្សាយផលិតផលទូរស័ព្ទចំនួន ៣ នាក់

o    ទីតាំងការងារៈភ្នំពេញ

o    ប្រាក់ខែគោលៈ២៣០ ដុល្លា ទៅ ២៥០ ដុល្លា

o    ម៉ោងការងារៈពេលព្រឹក​ (៨៖៣០ ដល់ ១២៖០០) និង ពេលល្ងាច (១៖០០ ដល់ ៥៖៣០)

o    ថ្ងៃធ្វើការៈរយះពេល ៦ ថ្ងៃក្នុងមួយសប្តាហ៍

o    ថ្ងៃឈប់សម្រាកៈរយះពេល ១ ថ្ងៃក្នុងមួយសប្តាហ៍ (ឈប់សម្រាកនៅថ្ងៃអាទិត្យ)

      ផ្នែកលក់តាមស្តង់ចំនួន ២ នាក់

o    ទីតាំងការងារៈភ្នំពេញ និង កណ្តាល (ស្រុកស្អាង)

o    ប្រាក់ខែគោលៈ២០០ ដុល្លា ទៅ ២២០ ដុល្លា

o    ម៉ោងការងារៈពេលព្រឹក​ (៨៖៣០ ដល់ ១២៖០០) និង ពេលល្ងាច (១៖០០ ដល់ ៥៖៣០)

o    ថ្ងៃធ្វើការៈរយះពេល ៦ ថ្ងៃក្នុងមួយសប្តាហ៍

o    ថ្ងៃឈប់សម្រាកៈរយះពេល ១ ថ្ងៃក្នុងមួយសប្តាហ៍ (ឈប់សម្រាកថ្ងៃច័ន្ទឬថ្ងៃអង្គារ)

      ផ្នែក MCតាមស្តង់ ចំនួន​ ២ នាក់

o    ទីតាំងការងារៈភ្នំពេញ

o    ប្រាក់ខែគោលៈ២០០ ដុល្លា ទៅ ២២០ ដុល្លា

o    ម៉ោងការងារៈពេលព្រឹក​ (៨៖៣០ ដល់ ១២៖០០) និង ពេលល្ងាច (១៖០០ ដល់ ៥៖៣០)

o    ថ្ងៃធ្វើការៈរយះពេល ៦ ថ្ងៃក្នុងមួយសប្តាហ៍

o    ថ្ងៃឈប់សម្រាកៈរយះពេល ១ ថ្ងៃក្នុងមួយសប្តាហ៍ (ឈប់សម្រាកថ្ងៃច័ន្ទឬថ្ងៃអង្គារ)

ទំនួលខុសត្រូវនិងលក្ខខណ្ឌការងារតាមមុខតំណែងនីមួយៗ

      ផ្នែកលក់ទូរស័ព្ទដៃ

ទំនួលខុសត្រូវការងារ៖

o    ធ្វើការលក់ និងណែនាំអតិថិជន អំពីផលិតផលទូរស័ព្ទដៃនៅតាមហាងលក់ទូរស័ព្ទដៃធំៗនៅក្នុងរាជធានីភ្នំពេញ

o   ដាក់តាំងបង្ហាញផលិតផល (ទូរស័ព្ទ) របស់ក្រុមហ៊ុននៅកន្លែងដែលទាក់ទាញភ្នែកអតិថិជន

o   ទាក់ទងជិតស្និទ្ធជាមួយក្រុមហ៊ុននិងអតិថិជនដើម្បីបង្កើនការលក់

o   យល់ច្បាស់អំពីគោលដៅនៃការលក់ និងតាមដានការលក់ប្រចាំសប្តាហ៍ទៅនឹងចំនួនគោលដៅដែលបានកំណត់

o   មានសមត្ថភាពក្នុងការនិយាយណែនាំ​ និងត្រូវចេះបង្ហាញពីភាពខុសគ្នារវាងផលិតផលរបស់ក្រុមហ៊ុនជាមួយនឹងផលិតផលក្រុមហ៊ុនដទៃផ្សេងទៀត

o   រាយការណ៍ទៅប្រធានផ្នែកលក់ នូវព័ត៌មានទាំងឡាយណាដែលផ្តល់ផលប៉ះពាល់ដល់ការលក់​ដូចជាសកម្មភាពផ្សេងៗ និងការផ្លាស់ប្ដូរនូវគោលការណ៍នានារបស់ក្រុមហ៊ុនដែលជាដៃគូប្រកួតប្រជែង

o   តាមដាន និងកត់ត្រាព័ត៌មានរបស់ផលិតផលគូប្រជែងដែលមានវត្តមាននៅក្នុងហាង រឺទូតាំងជាមួយគ្នា ដោយយោងទៅតាមការណែនាំនិងគំរូស្ដង់ដារបស់ក្រុមហ៊ុននិងត្រៀមរួចជាស្រេចដើម្បីធ្វើបទបង្ហាញទៅថ្នាក់លើគ្រប់ពេលវេលា

o   ផ្ដល់យោបល់ដល់ថ្នាក់គ្រប់គ្រងលើការអភិវឌ្ឈន៍ដែលមានសកត្តានុពលនៅលើទីផ្សារ

o   ទាក់ទងផ្ទាល់ជាមួយអតិថិជនដើម្បីបង្ហាញអំពីអត្ថប្រយោជន៍និងគុណសម្បត្តិសំខាន់ៗរបស់ផលិតផល

លក្ខខណ្ឌការងារ៖

o  មានបទពិសោធន៍ផ្នែកលក់និងផ្សព្វផ្សាយទាក់ទងនឹងផលិតផលទូរស័ព្ទដៃ សម្ភារៈប្រើប្រាស់ក្នុងផ្ទះឬផលិតផលផ្សេងៗទៀត

o  មានអត្តចរិតល្អទំនាក់ទំនងល្អ រួសរាយរាក់ទាក់ និងអាចធ្វើការបង្ហាញដល់អតិថិជន

o  មានភាពឆ្លាតវៃនិងមានចំនេះដឹងទូលំទូលាយអំពីផលិតផលរបស់ក្រុមហ៊ុន

o  មានចំនេះដឹងភាសាអង់គ្លេសថ្នាក់មូលដ្ឋានកាន់តែប្រសើរ

o  សម្រាប់តែស្រ្តីភេទប៉ុណ្ណោះ

      ផ្នែកផ្សព្វផ្សាយផលិតផលទូរស័ព្ទ

ទំនួលខុសត្រូវការងារ៖

o   ធ្វើការផ្សព្វផ្សាយនិងណែនាំតំណាងចែកចាយ អតិថិជនអំពីផលិតផលទូរស័ព្ទដៃនៅតាមហាងលក់ទូរស័ព្ទដៃធំៗនៅក្នុងរាជធានីភ្នំពេញ

o   បង្កើនទំនាក់ទំនងអោយបានជិតស្និទ្ធជាមួយតំណាងចែកចាយ និងម្ចាស់ហាងទៅតាមតំបន់ដែលបានកំណត់

o    អភិវឌ្ឍន៍បន្ថែមនូវតំណាងចែកចាយដែលមានសកត្តានុពល ដើម្បីបង្កើននូវទំហំនៃការលក់ឲ្យបានកាន់តែប្រសើរបំផុត

o   ទទួលខុសត្រូវលើផលិតផលសម្រាប់លក់ដោយយោងតាមការណែនាំរបស់ក្រុមហ៊ុន

o    តាមដាន និងកត់ត្រាព័ត៌មានរបស់ផលិតផលគូប្រជែងដែលមានវត្តមាននៅក្នុងហាងរឺទូតាំងជាមួយគ្នា ដោយយោងទៅតាមការណែនាំ និងគំរូស្ដង់ដារបស់ក្រុមហ៊ុនហើយត្រៀមរួចជាស្រេចដើម្បីធ្វើបទបង្ហាញទៅថ្នាក់លើគ្រប់ពេលវេលា

o   ដាក់បង្ហាញទីតាំងផ្សព្វផ្សាយទីតាំងលក់និងរាល់សំភារៈផ្សព្វផ្សាយផ្សេងៗដោយស្របតាមការណែនាំរបស់ក្រុមហ៊ុនទៅតាមពេលវេលាសមស្រប

o   ត្រួតពិនិត្យទំនិញសម្រាប់លក់និងទំនិញស្តុកទុកដើម្បីផ្គត់ផ្គង់ក្នុងការលក់ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក

o   យល់ច្បាស់អំពីដំណើរការនៃការបំពេញស្តុកនិងការបញ្ជាទិញ

o   ធ្វើការបង្ហាញភ្លាមៗរាល់ពេលមានផលិតផលថ្មីៗ

o   យល់ច្បាស់អំពីគោលដៅនៃការលក់និងតាមដានការលក់ប្រចាំសប្តាហ៍ ដោយធៀបទៅនឹងចំនួនគោលដៅដែលបានកំណត់

o   រាយការណ៍ទៅប្រធានផ្នែកលក់ នូវព័ត៌មានទាំងឡាយណាដែលផ្តល់ផលប៉ះពាល់ដល់ការលក់​ដូចជាសកម្មភាពផ្សេងៗ និងការផ្លាស់ប្ដូរនូវគោលការណ៍នានារបស់ក្រុមហ៊ុនដែលជាដៃគូប្រកួតប្រជែង

o   ផ្តល់ការហ្វឹកហ្វឺនអំពីផលិតផលដល់ម្ចាស់ហាង/អ្នកគ្រប់គ្រង និងបុគ្គលិកផ្នែកលក់នៅតាមហាង

o    ធានាឲ្យបាននូវបុគ្គលិកផ្នែកលក់ នៅតាមហាងមានចំនួនគ្រប់គ្រាន់ដើម្បីធានារាល់តម្រូវការផ្សេងៗ

លក្ខខណ្ឌការងារ៖

o   មានបទពិសោធន៍២ ឆ្នាំ លើផ្នែកផ្សព្វផ្សាយផលិតផលទូរស័ព្ទដៃ ឬផលិតផលផ្សេងៗ

o   មានអត្តចរិតល្អទំនាក់ទំនងល្អ រួសរាយរាក់ទាក់ និងអាចធ្វើការបង្ហាញដល់អតិថិជន

o   មានភាពឆ្លាតវៃនិងមានចំនេះដឹងទូលំទូលាយអំពីផលិតផលរបស់ក្រុមហ៊ុន

o   មានចំនេះដឹងនិងអាចនិយាយភាសាអង់គ្លេសបានកាន់តែប្រសើរ

o   សម្រាប់តែបុរសប៉ុណ្ណោះ

      ផ្នែកលក់តាមស្តង់

ទំនួលខុសត្រូវការងារ៖

o    រៀបចំដំឡើងស្តង់ ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនទៅតាមទីតាំង និងកាលវិភាគកំណត់របស់ក្រុមហ៊ុន

o    ធ្វើការផ្សព្វផ្សាយពីផលិតផលរបស់ក្រុមហ៊ុន និងការប្រូមូសិនផ្សេងៗ អោយបានច្បាស់លាស់និងជាក់លាក់

o    ត្រូវចេះផ្តល់ភាពទាក់ទាញដល់អតិថិជន តាមរយះការនិយាយពីប្រូមូសិនរបស់ក្រុមហ៊ុនការបញ្ចុះតម្លៃ ការចាប់ឆ្នោតផ្សងសំណាង និងកម្មវិធីផ្សេងៗទៀតដែលក្រុមហ៊ុនមាន

o    ត្រូវចេះដោះស្រាយរាល់បញ្ហានានា និងចេះសម្របសម្រួលជាមួយអតិថិជន

o    ត្រូវចេះរៀបចំរបាយការណ៍ការងារ និងមានទំនួលខុសត្រូវលើការងាររដ្ឋបាលមួយចំនួនទៀត

លក្ខខណ្ឌការងារ៖

  • មានបទពិសោធន៍យ៉ាងតិច ១ ឆ្នាំ ក្នុងការផ្សព្វផ្សាយទាក់ទងនឹងផលិតផលទូរស័ព្ទដៃ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឬផលិតផលផ្សេងៗ
  • មានអត្តចរិតល្អ ទំនាក់ទំនងល្អជាមួយអតិថិជន រួសរាយរាក់ទាក់
  • មានភាពឆ្លាតវៃ និងអាចយល់ដឹងពីផលិតផលដែលខ្លួនកំពុកលក់បានយ៉ាងច្បាស់លាស់
  • មានសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេស
  • អាចធ្វើការថែមម៉ោង
  • អាចធ្វើដំណើរទៅទីតាំងផ្សេងៗតាមការកំណត់របសក្រុមហ៊ុន
  • សម្រាប់តែមនុស្សស្រី

      ផ្នែក MCតាមស្តង់

ទំនួលខុសត្រូវការងារ៖

o    រៀបចំដំឡើងស្តង់ ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនទៅតាមទីតាំង និងកាលវិភាគកំណត់របស់ក្រុមហ៊ុន

o    ធ្វើការផ្សព្វផ្សាយពីផលិតផលរបស់ក្រុមហ៊ុន និងការប្រូមូសិនផ្សេងៗ អោយបានច្បាស់លាស់និងជាក់លាក់

o    ត្រូវចេះផ្តល់ភាពទាក់ទាញដល់អតិថិជន តាមរយះការនិយាយពីប្រូមូសិនរបស់ក្រុមហ៊ុនការបញ្ចុះតម្លៃ ការចាប់ឆ្នោតផ្សងសំណាង និងកម្មវិធីផ្សេងៗទៀតដែលក្រុមហ៊ុនមាន

o    ត្រូវចេះដោះស្រាយរាល់បញ្ហានានា និងចេះសម្របសម្រួលជាមួយអតិថិជន

o    ត្រូវចេះរៀបចំរបាយការណ៍ការងារនិងមានទំនួលខុសត្រូវលើការងាររដ្ឋបាលមួយចំនួនទៀត

លក្ខខណ្ឌការងារ៖

o    មានបទពិសោធន៍យ៉ាងតិច ១ ឆ្នាំ ក្នុងការផ្សព្វផ្សាយទាក់ទងនឹងផលិតផលទូរស័ព្ទដៃសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឬផលិតផលផ្សេងៗ

o    មានអត្តចរិតល្អ ទំនាក់ទំនងល្អជាមួយអតិថិជន រួសរាយរាក់ទាក់

o    មានភាពឆ្លាត វៃនិងអាចយល់ដឹងពីផលិតផលដែលខ្លួនកំពុកលក់បានយ៉ាងច្បាស់លាស់

o    មានសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេស

o    អាចធ្វើការថែមម៉ោង

o    អាចធ្វើដំណើរទៅទីតាំងផ្សេងៗតាមការកំណត់របសក្រុមហ៊ុន

o   សម្រាប់តែមនុស្សប្រុស

អត្ថប្រយោជន៍ការងារ

ចំពោះអត្ថប្រយោជន៍ការងារ បុគ្គលិកនឹងទទួលបាន៖

o   ប្រាក់ខែគោលដែលសមស្របទៅតាមទីផ្សារការងារ

o   ថ្លៃសាំង និងថ្លៃកាតទូរស័ព្ទ

o   ភាគរយដែលបានមកពីការលក់

o   ធានារ៉ាប់រង និងតំហែរទាំសុខភាពពីខាងក្រុមហ៊ុន

o   ប្រាក់លើកទឹកចិត្តរៀងរាល់ប្រាំមួយខែម្តងក្នុងមួយឆ្នាំ

o   លិខិតសរសើរ និងរង្វាន់លើកទឹកចិត្ត

o   ការសម្រាកតាមបុណ្យជាតិនីមួយៗ

o   ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ ច្បាប់ឈប់សម្រាកពេលមានជម្ងឺច្បាប់ឈប់សម្រាកសម្រាប់អាពាហ៍ពិពាហ៍បុគ្គលិក ច្បាប់ឈប់សម្រាកពេលមានធុរៈសំខាន់ ហើយនិងច្បាប់ឈប់សម្រាកផ្សេងៗទៀត

o   អត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត

ព័ត៌មានទំនាក់ទំនង និងការដាក់ពាក្យ

បេក្ខជន បេក្ខនារីមានបំណងចង់ដាក់ពាក្យសូមផ្ញើប្រវត្តិរូបសង្ខេបរបស់ខ្លួន ឬទំនាក់ទំនងផ្ទាល់តាមរយៈលេខទូរស័ព្ឌនិងអាស័យដ្ឋានដូចបានផ្ដល់ជូនដូចខាងក្រោម៖

o   ក្រុមហ៊ុនៈ​ ប៊ីស្សនីស ឌីវេឡុបមេន លីង (ខេមបូឌា)

o   ឈ្មោះទំនាក់ទំនងៈ លោក ពុធ និមល

o   លេខទូរស័ព្ទៈ ០៨៦​ ៤៧៨ ៥៨៨ ឬ ០៧​៨ ២៩៥ ២៨១

o   អ៊ីម៉ែលៈ [email protected]

o   អាស័យដ្ឋានៈ ផ្ទះលេខ ១៧E៣ ផ្លូវលេខ ៤៨៤ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌ ចំការមន ភ្នំពេញ

o   គេហទំព័រៈ http://bdlink.com.kh

Company Description
ដំណឹងជ្រើសរើសបុគ្គលិក
ក្រុមហ៊ុន ប៊ីស្សនីសឌីវេឡុបមេន លីង (ខេមបូឌា) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៦ដែលមានការអនុញ្ញាតត្រឹមត្រូវពីព្រះរាជាណាចក្រកម្ពុជា​។ ក្រុមហ៊ុន ប៊ីស្សនីសឌីវេឡុបមេន លីង (ខេមបូឌា) មានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ ដែលជាក្រុមហ៊ុននាំមុខគេទៅលើវិស័យអភិវឌ្ឍន៍ជំនួញនិងប្រឹក្សាយោបល់នៅក្នុងប្រទេសកម្ពុជានេះផងដែរ។ សព្វថ្ងៃនេះក្រុមហ៊ុនយើងបានសហការជាមួយក្រុមហ៊ុនលំដាប់ពិភពលោកដ៏ធំមួយ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់នូវផលិតផលទូរស័ព្ទដៃនិងឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះ។ ដោយសារតែការរីកចម្រើនលើមុខជំនួញរបស់ក្រុមហ៊ុននិងក្រុមហ៊ុនដែលជាដៃគូររបស់យើង យើងបានធ្វើការសម្រេចចិត្តដោយរីករាយក្នុងការផ្តល់នូវឳកាសការងារថ្មីៗជាច្រើនតំណែងទៅកាន់បេក្ខជនបេក្ខនារីដែលមានបំណងចង់អភិវឌ្ឍន៍ខ្លួនឯងនៅក្នុងវិស័យផ្នែកលក់និងទីផ្សារ។ការបម្រើការងារជាមួយក្រុមហ៊ុនយើងខ្ញុំ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ។