BDLINK ត្រូវការជ្រើសរើសបុគ្គលិកជាច្រើនអ្នក Full-time Job
5 years ago - Marketing & Communication - ភ្នំពេញ - 3.6K viewsJob Details
មុខតំណែងជ្រើសរើស
ផ្នែកលក់ទូរស័ព្ទដៃចំនួន ៥ នាក់
o ទីតាំងការងារៈភ្នំពេញ ព្រែកអញ្ចាញ និងក្រុងតាមខ្មៅ
o ប្រាក់ខែគោលៈ២០០ ដុល្លា ទៅ ២២០ ដុល្លា
o ម៉ោងការងារៈពេលព្រឹក (៨៖៣០ ដល់ ១២៖០០) និង ពេលល្ងាច (១៖០០ ដល់ ៥៖៣០)
o ថ្ងៃធ្វើការៈរយះពេល ៦ ថ្ងៃក្នុងមួយសប្តាហ៍
o ថ្ងៃឈប់សម្រាកៈរយះពេល ១ ថ្ងៃក្នុងមួយសប្តាហ៍ (ឈប់សម្រាកថ្ងៃច័ន្ទឬថ្ងៃអង្គារ)
ផ្នែកផ្សព្វផ្សាយផលិតផលទូរស័ព្ទចំនួន ៣ នាក់
o ទីតាំងការងារៈភ្នំពេញ
o ប្រាក់ខែគោលៈ២៣០ ដុល្លា ទៅ ២៥០ ដុល្លា
o ម៉ោងការងារៈពេលព្រឹក (៨៖៣០ ដល់ ១២៖០០) និង ពេលល្ងាច (១៖០០ ដល់ ៥៖៣០)
o ថ្ងៃធ្វើការៈរយះពេល ៦ ថ្ងៃក្នុងមួយសប្តាហ៍
o ថ្ងៃឈប់សម្រាកៈរយះពេល ១ ថ្ងៃក្នុងមួយសប្តាហ៍ (ឈប់សម្រាកនៅថ្ងៃអាទិត្យ)
ផ្នែកលក់តាមស្តង់ចំនួន ២ នាក់
o ទីតាំងការងារៈភ្នំពេញ និង កណ្តាល (ស្រុកស្អាង)
o ប្រាក់ខែគោលៈ២០០ ដុល្លា ទៅ ២២០ ដុល្លា
o ម៉ោងការងារៈពេលព្រឹក (៨៖៣០ ដល់ ១២៖០០) និង ពេលល្ងាច (១៖០០ ដល់ ៥៖៣០)
o ថ្ងៃធ្វើការៈរយះពេល ៦ ថ្ងៃក្នុងមួយសប្តាហ៍
o ថ្ងៃឈប់សម្រាកៈរយះពេល ១ ថ្ងៃក្នុងមួយសប្តាហ៍ (ឈប់សម្រាកថ្ងៃច័ន្ទឬថ្ងៃអង្គារ)
ផ្នែក MCតាមស្តង់ ចំនួន ២ នាក់
o ទីតាំងការងារៈភ្នំពេញ
o ប្រាក់ខែគោលៈ២០០ ដុល្លា ទៅ ២២០ ដុល្លា
o ម៉ោងការងារៈពេលព្រឹក (៨៖៣០ ដល់ ១២៖០០) និង ពេលល្ងាច (១៖០០ ដល់ ៥៖៣០)
o ថ្ងៃធ្វើការៈរយះពេល ៦ ថ្ងៃក្នុងមួយសប្តាហ៍
o ថ្ងៃឈប់សម្រាកៈរយះពេល ១ ថ្ងៃក្នុងមួយសប្តាហ៍ (ឈប់សម្រាកថ្ងៃច័ន្ទឬថ្ងៃអង្គារ)
ទំនួលខុសត្រូវនិងលក្ខខណ្ឌការងារតាមមុខតំណែងនីមួយៗ
ផ្នែកលក់ទូរស័ព្ទដៃ
ទំនួលខុសត្រូវការងារ៖
o ធ្វើការលក់ និងណែនាំអតិថិជន អំពីផលិតផលទូរស័ព្ទដៃនៅតាមហាងលក់ទូរស័ព្ទដៃធំៗនៅក្នុងរាជធានីភ្នំពេញ
o ដាក់តាំងបង្ហាញផលិតផល (ទូរស័ព្ទ) របស់ក្រុមហ៊ុននៅកន្លែងដែលទាក់ទាញភ្នែកអតិថិជន
o ទាក់ទងជិតស្និទ្ធជាមួយក្រុមហ៊ុននិងអតិថិជនដើម្បីបង្កើនការលក់
o យល់ច្បាស់អំពីគោលដៅនៃការលក់ និងតាមដានការលក់ប្រចាំសប្តាហ៍ទៅនឹងចំនួនគោលដៅដែលបានកំណត់
o មានសមត្ថភាពក្នុងការនិយាយណែនាំ និងត្រូវចេះបង្ហាញពីភាពខុសគ្នារវាងផលិតផលរបស់ក្រុមហ៊ុនជាមួយនឹងផលិតផលក្រុមហ៊ុនដទៃផ្សេងទៀត
o រាយការណ៍ទៅប្រធានផ្នែកលក់ នូវព័ត៌មានទាំងឡាយណាដែលផ្តល់ផលប៉ះពាល់ដល់ការលក់ដូចជាសកម្មភាពផ្សេងៗ និងការផ្លាស់ប្ដូរនូវគោលការណ៍នានារបស់ក្រុមហ៊ុនដែលជាដៃគូប្រកួតប្រជែង
o តាមដាន និងកត់ត្រាព័ត៌មានរបស់ផលិតផលគូប្រជែងដែលមានវត្តមាននៅក្នុងហាង រឺទូតាំងជាមួយគ្នា ដោយយោងទៅតាមការណែនាំនិងគំរូស្ដង់ដារបស់ក្រុមហ៊ុននិងត្រៀមរួចជាស្រេចដើម្បីធ្វើបទបង្ហាញទៅថ្នាក់លើគ្រប់ពេលវេលា
o ផ្ដល់យោបល់ដល់ថ្នាក់គ្រប់គ្រងលើការអភិវឌ្ឈន៍ដែលមានសកត្តានុពលនៅលើទីផ្សារ
o ទាក់ទងផ្ទាល់ជាមួយអតិថិជនដើម្បីបង្ហាញអំពីអត្ថប្រយោជន៍និងគុណសម្បត្តិសំខាន់ៗរបស់ផលិតផល
លក្ខខណ្ឌការងារ៖
o មានបទពិសោធន៍ផ្នែកលក់និងផ្សព្វផ្សាយទាក់ទងនឹងផលិតផលទូរស័ព្ទដៃ សម្ភារៈប្រើប្រាស់ក្នុងផ្ទះឬផលិតផលផ្សេងៗទៀត
o មានអត្តចរិតល្អទំនាក់ទំនងល្អ រួសរាយរាក់ទាក់ និងអាចធ្វើការបង្ហាញដល់អតិថិជន
o មានភាពឆ្លាតវៃនិងមានចំនេះដឹងទូលំទូលាយអំពីផលិតផលរបស់ក្រុមហ៊ុន
o មានចំនេះដឹងភាសាអង់គ្លេសថ្នាក់មូលដ្ឋានកាន់តែប្រសើរ
o សម្រាប់តែស្រ្តីភេទប៉ុណ្ណោះ
ផ្នែកផ្សព្វផ្សាយផលិតផលទូរស័ព្ទ
ទំនួលខុសត្រូវការងារ៖
o ធ្វើការផ្សព្វផ្សាយនិងណែនាំតំណាងចែកចាយ អតិថិជនអំពីផលិតផលទូរស័ព្ទដៃនៅតាមហាងលក់ទូរស័ព្ទដៃធំៗនៅក្នុងរាជធានីភ្នំពេញ
o បង្កើនទំនាក់ទំនងអោយបានជិតស្និទ្ធជាមួយតំណាងចែកចាយ និងម្ចាស់ហាងទៅតាមតំបន់ដែលបានកំណត់
o អភិវឌ្ឍន៍បន្ថែមនូវតំណាងចែកចាយដែលមានសកត្តានុពល ដើម្បីបង្កើននូវទំហំនៃការលក់ឲ្យបានកាន់តែប្រសើរបំផុត
o ទទួលខុសត្រូវលើផលិតផលសម្រាប់លក់ដោយយោងតាមការណែនាំរបស់ក្រុមហ៊ុន
o តាមដាន និងកត់ត្រាព័ត៌មានរបស់ផលិតផលគូប្រជែងដែលមានវត្តមាននៅក្នុងហាងរឺទូតាំងជាមួយគ្នា ដោយយោងទៅតាមការណែនាំ និងគំរូស្ដង់ដារបស់ក្រុមហ៊ុនហើយត្រៀមរួចជាស្រេចដើម្បីធ្វើបទបង្ហាញទៅថ្នាក់លើគ្រប់ពេលវេលា
o ដាក់បង្ហាញទីតាំងផ្សព្វផ្សាយទីតាំងលក់និងរាល់សំភារៈផ្សព្វផ្សាយផ្សេងៗដោយស្របតាមការណែនាំរបស់ក្រុមហ៊ុនទៅតាមពេលវេលាសមស្រប
o ត្រួតពិនិត្យទំនិញសម្រាប់លក់និងទំនិញស្តុកទុកដើម្បីផ្គត់ផ្គង់ក្នុងការលក់ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក
o យល់ច្បាស់អំពីដំណើរការនៃការបំពេញស្តុកនិងការបញ្ជាទិញ
o ធ្វើការបង្ហាញភ្លាមៗរាល់ពេលមានផលិតផលថ្មីៗ
o យល់ច្បាស់អំពីគោលដៅនៃការលក់និងតាមដានការលក់ប្រចាំសប្តាហ៍ ដោយធៀបទៅនឹងចំនួនគោលដៅដែលបានកំណត់
o រាយការណ៍ទៅប្រធានផ្នែកលក់ នូវព័ត៌មានទាំងឡាយណាដែលផ្តល់ផលប៉ះពាល់ដល់ការលក់ដូចជាសកម្មភាពផ្សេងៗ និងការផ្លាស់ប្ដូរនូវគោលការណ៍នានារបស់ក្រុមហ៊ុនដែលជាដៃគូប្រកួតប្រជែង
o ផ្តល់ការហ្វឹកហ្វឺនអំពីផលិតផលដល់ម្ចាស់ហាង/អ្នកគ្រប់គ្រង និងបុគ្គលិកផ្នែកលក់នៅតាមហាង
o ធានាឲ្យបាននូវបុគ្គលិកផ្នែកលក់ នៅតាមហាងមានចំនួនគ្រប់គ្រាន់ដើម្បីធានារាល់តម្រូវការផ្សេងៗ
លក្ខខណ្ឌការងារ៖
o មានបទពិសោធន៍២ ឆ្នាំ លើផ្នែកផ្សព្វផ្សាយផលិតផលទូរស័ព្ទដៃ ឬផលិតផលផ្សេងៗ
o មានអត្តចរិតល្អទំនាក់ទំនងល្អ រួសរាយរាក់ទាក់ និងអាចធ្វើការបង្ហាញដល់អតិថិជន
o មានភាពឆ្លាតវៃនិងមានចំនេះដឹងទូលំទូលាយអំពីផលិតផលរបស់ក្រុមហ៊ុន
o មានចំនេះដឹងនិងអាចនិយាយភាសាអង់គ្លេសបានកាន់តែប្រសើរ
o សម្រាប់តែបុរសប៉ុណ្ណោះ
ផ្នែកលក់តាមស្តង់
ទំនួលខុសត្រូវការងារ៖
o រៀបចំដំឡើងស្តង់ ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនទៅតាមទីតាំង និងកាលវិភាគកំណត់របស់ក្រុមហ៊ុន
o ធ្វើការផ្សព្វផ្សាយពីផលិតផលរបស់ក្រុមហ៊ុន និងការប្រូមូសិនផ្សេងៗ អោយបានច្បាស់លាស់និងជាក់លាក់
o ត្រូវចេះផ្តល់ភាពទាក់ទាញដល់អតិថិជន តាមរយះការនិយាយពីប្រូមូសិនរបស់ក្រុមហ៊ុនការបញ្ចុះតម្លៃ ការចាប់ឆ្នោតផ្សងសំណាង និងកម្មវិធីផ្សេងៗទៀតដែលក្រុមហ៊ុនមាន
o ត្រូវចេះដោះស្រាយរាល់បញ្ហានានា និងចេះសម្របសម្រួលជាមួយអតិថិជន
o ត្រូវចេះរៀបចំរបាយការណ៍ការងារ និងមានទំនួលខុសត្រូវលើការងាររដ្ឋបាលមួយចំនួនទៀត
លក្ខខណ្ឌការងារ៖
- មានបទពិសោធន៍យ៉ាងតិច ១ ឆ្នាំ ក្នុងការផ្សព្វផ្សាយទាក់ទងនឹងផលិតផលទូរស័ព្ទដៃ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឬផលិតផលផ្សេងៗ
- មានអត្តចរិតល្អ ទំនាក់ទំនងល្អជាមួយអតិថិជន រួសរាយរាក់ទាក់
- មានភាពឆ្លាតវៃ និងអាចយល់ដឹងពីផលិតផលដែលខ្លួនកំពុកលក់បានយ៉ាងច្បាស់លាស់
- មានសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេស
- អាចធ្វើការថែមម៉ោង
- អាចធ្វើដំណើរទៅទីតាំងផ្សេងៗតាមការកំណត់របសក្រុមហ៊ុន
- សម្រាប់តែមនុស្សស្រី
ផ្នែក MCតាមស្តង់
ទំនួលខុសត្រូវការងារ៖
o រៀបចំដំឡើងស្តង់ ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនទៅតាមទីតាំង និងកាលវិភាគកំណត់របស់ក្រុមហ៊ុន
o ធ្វើការផ្សព្វផ្សាយពីផលិតផលរបស់ក្រុមហ៊ុន និងការប្រូមូសិនផ្សេងៗ អោយបានច្បាស់លាស់និងជាក់លាក់
o ត្រូវចេះផ្តល់ភាពទាក់ទាញដល់អតិថិជន តាមរយះការនិយាយពីប្រូមូសិនរបស់ក្រុមហ៊ុនការបញ្ចុះតម្លៃ ការចាប់ឆ្នោតផ្សងសំណាង និងកម្មវិធីផ្សេងៗទៀតដែលក្រុមហ៊ុនមាន
o ត្រូវចេះដោះស្រាយរាល់បញ្ហានានា និងចេះសម្របសម្រួលជាមួយអតិថិជន
o ត្រូវចេះរៀបចំរបាយការណ៍ការងារនិងមានទំនួលខុសត្រូវលើការងាររដ្ឋបាលមួយចំនួនទៀត
លក្ខខណ្ឌការងារ៖
o មានបទពិសោធន៍យ៉ាងតិច ១ ឆ្នាំ ក្នុងការផ្សព្វផ្សាយទាក់ទងនឹងផលិតផលទូរស័ព្ទដៃសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឬផលិតផលផ្សេងៗ
o មានអត្តចរិតល្អ ទំនាក់ទំនងល្អជាមួយអតិថិជន រួសរាយរាក់ទាក់
o មានភាពឆ្លាត វៃនិងអាចយល់ដឹងពីផលិតផលដែលខ្លួនកំពុកលក់បានយ៉ាងច្បាស់លាស់
o មានសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេស
o អាចធ្វើការថែមម៉ោង
o អាចធ្វើដំណើរទៅទីតាំងផ្សេងៗតាមការកំណត់របសក្រុមហ៊ុន
o សម្រាប់តែមនុស្សប្រុស
អត្ថប្រយោជន៍ការងារ
ចំពោះអត្ថប្រយោជន៍ការងារ បុគ្គលិកនឹងទទួលបាន៖
o ប្រាក់ខែគោលដែលសមស្របទៅតាមទីផ្សារការងារ
o ថ្លៃសាំង និងថ្លៃកាតទូរស័ព្ទ
o ភាគរយដែលបានមកពីការលក់
o ធានារ៉ាប់រង និងតំហែរទាំសុខភាពពីខាងក្រុមហ៊ុន
o ប្រាក់លើកទឹកចិត្តរៀងរាល់ប្រាំមួយខែម្តងក្នុងមួយឆ្នាំ
o លិខិតសរសើរ និងរង្វាន់លើកទឹកចិត្ត
o ការសម្រាកតាមបុណ្យជាតិនីមួយៗ
o ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ ច្បាប់ឈប់សម្រាកពេលមានជម្ងឺច្បាប់ឈប់សម្រាកសម្រាប់អាពាហ៍ពិពាហ៍បុគ្គលិក ច្បាប់ឈប់សម្រាកពេលមានធុរៈសំខាន់ ហើយនិងច្បាប់ឈប់សម្រាកផ្សេងៗទៀត
o អត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត
ព័ត៌មានទំនាក់ទំនង និងការដាក់ពាក្យ
បេក្ខជន បេក្ខនារីមានបំណងចង់ដាក់ពាក្យសូមផ្ញើប្រវត្តិរូបសង្ខេបរបស់ខ្លួន ឬទំនាក់ទំនងផ្ទាល់តាមរយៈលេខទូរស័ព្ឌនិងអាស័យដ្ឋានដូចបានផ្ដល់ជូនដូចខាងក្រោម៖
o ក្រុមហ៊ុនៈ ប៊ីស្សនីស ឌីវេឡុបមេន លីង (ខេមបូឌា)
o ឈ្មោះទំនាក់ទំនងៈ លោក ពុធ និមល
o លេខទូរស័ព្ទៈ ០៨៦ ៤៧៨ ៥៨៨ ឬ ០៧៨ ២៩៥ ២៨១
o អ៊ីម៉ែលៈ [email protected]
o អាស័យដ្ឋានៈ ផ្ទះលេខ ១៧E៣ ផ្លូវលេខ ៤៨៤ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌ ចំការមន ភ្នំពេញ
o គេហទំព័រៈ http://bdlink.com.kh
Company Description
ក្រុមហ៊ុន ប៊ីស្សនីសឌីវេឡុបមេន លីង (ខេមបូឌា) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៦ដែលមានការអនុញ្ញាតត្រឹមត្រូវពីព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន ប៊ីស្សនីសឌីវេឡុបមេន លីង (ខេមបូឌា) មានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ ដែលជាក្រុមហ៊ុននាំមុខគេទៅលើវិស័យអភិវឌ្ឍន៍ជំនួញនិងប្រឹក្សាយោបល់នៅក្នុងប្រទេសកម្ពុជានេះផងដែរ។ សព្វថ្ងៃនេះក្រុមហ៊ុនយើងបានសហការជាមួយក្រុមហ៊ុនលំដាប់ពិភពលោកដ៏ធំមួយ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់នូវផលិតផលទូរស័ព្ទដៃនិងឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះ។ ដោយសារតែការរីកចម្រើនលើមុខជំនួញរបស់ក្រុមហ៊ុននិងក្រុមហ៊ុនដែលជាដៃគូររបស់យើង យើងបានធ្វើការសម្រេចចិត្តដោយរីករាយក្នុងការផ្តល់នូវឳកាសការងារថ្មីៗជាច្រើនតំណែងទៅកាន់បេក្ខជនបេក្ខនារីដែលមានបំណងចង់អភិវឌ្ឍន៍ខ្លួនឯងនៅក្នុងវិស័យផ្នែកលក់និងទីផ្សារ។ការបម្រើការងារជាមួយក្រុមហ៊ុនយើងខ្ញុំ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ។